khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញបិទអង្គសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានកោតសរសើរចំពោះបទបង្ហាញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលពោរពេញដោយអត្ថន័យនិងគ្រប់ជ្រុងជ្រោយស្តីពីគោលនយោបាយការបរទេសរបស់កម្ពុជា និងបានបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យដ៏ឆ្លាតវៃក្នុងការឆ្លើយតបទៅនឹងបរិបទតំបន់ និងអន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ។ ឯកឧត្តមអនុប្រធានទី១ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសភា (ព្រឹទ្ធសភា និងរដ្ឋសភា) និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈការសម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពរវាងស្ថាប័នទាំងបី ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តគោលនយោបាយការបរទេស។ ភាពជាដៃគូរវាងស្ថាប័ននេះមិនត្រឹមតែមានលក្ខណៈជាមុខងារប៉ុណ្ណោះទេ តែមានលក្ខណៈជាយុទ្ធសាស្ត្រ ដែលបានរួមចំណែកដល់ការពង្រឹងភាពជឿជាក់ គណនេយ្យភាព និងឯកភាព នៅក្នុងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់កម្ពុជា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail